រឿង: ស្មានមិនដល់ (វគ្គ 1)
អត្ថបទ: បង បណ្តូលចិត្ត
ខ្ញុំឈ្មោះ Ra Bee ជាមនុស្សប្រុសម្នាក់ដែលមិនសូវចេះនិយាយច្រើននោះទេ តែចូលចិត្តការផឹកស៊ីនិងការរាប់អានមិត្តភ័ក្ត្រ។ ក្នុងចំណោមមិត្តខ្ញុំទាំងអស់ Ya No គឺជាមនុស្សម្នាក់ដែលខ្ញុំចូលចិត្តជាងគេព្រោះគេនិយាយច្រើន មាត់ប៉រផ្លេកប៉រផ្លូច តែចិត្តល្អនិងសំបូរមិត្តភ័ក្ត្រស្រីៗ។ ក្នុងចំណោមមិត្តស្រីគេទាំងអស់ Avita SaSa ជាមនុស្សម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ នាងមានរូបរាងខ្ពស់មិនខ្ពស់ទាបមិនទាប រាងសំនឹងដងខ្លួន សម្បុរខ្មៅស្រអែម តែញញឹមមានមន្តស្នេហ៍ ហើយអ្វីដែលធ្វើអោយខ្ញុំចាប់អារម្មណ៍នោះគឺការស្លៀកពាក់របស់នាង មើលទៅសាមញ្ញៗតែស៊ិចស៊ី (មើលទៅដូចមានជាតិម៉ង) រីឯសំលេងនាងវិញគឺស្រួយស្រេះគួអោយចង់ស្តាប់។
<>
<>
ល្ងាចម៉ោងប្រហែល5pm ពួកខ្ញុំទាំង2នាក់ក៏បានជួបជុំជាមួយបនផឿនដទៃទៀតដូចជា Heng Donel,... រីឯខាងស្រីគឺមានអារដ្ធ អាលក្ខណ៍ និង សាសាផងដែរ..អូបេះភ្លេចគឺមានវត្តមានបងៗអែតមីនជំទង់រីករាយ2នាក់ទៀតគឺបងបណ្តូលចិត្ត និងបងយម្យរាជតូចផងដែរ។ ការផឹកស៊ីរបស់យើងចាប់ផ្តើមពីម៉ោង5ល្ងាចដល់9:30យប់ទើបចប់ ហើយយើងក៏ចែកជើងគ្នាទៅផ្ទះរាងៗខ្លួន តែដោយសារផឹកដូចរាងស្ទើរទើបបងៗអែតមីនគាត់ទៅផឹកបន្តនៅកន្លែងមួយទៀតជាមួយហេង និងសាសា រីឯខ្ញុំទៅផឹកបន្តជាមួយ Ya no និងមិត្តភ័ក្ត្រដ៏ទៃទៀត។
Ya no: អាឡូអូន SaSa ហើយនៅណាឡូវ?
SaSa: អូននៅមួយហេង និងបងអែតមីនទាំង2នាក់ ហើយបងឯងនៅណាដែរ?
Ya no: បងនៅអូតែលនឹងណា..អូ..អូនហាអាKbee ចង់យាយមួយអូនឯងតិច
Ra bee: បងស្មានតែអូនឯងទៅផ្ទះ ហើយម៉េចបានទៅផឹកតទៀតអត់ប្រាប់បងចឹង ដឹងបងប្រច័ណ្ឌអត់?
SaSa: ថាម៉េច? ប្រច័ណ្ឌខ្ញុំ? ហើយប្រច័ណ្ឌជាមួយអ្នកណា? បងអែតមីនមែន?គាត់ទាំង2ខ្ញុំស្រលាញ់ដូចបងប្រុសចឹងនឹង
Ra bee: ចេះសួរកើត គឺប្រច័ណ្ឌជាមួយហេងនិងណា មានអ្នកណាទៀត
SaSa: កុំសាំញាំពេក អូនអត់មានអីជិះ ចឹងបានអូនមកជាមួយពួកគាត់នឹងហា ឈប់និយាយប៉ុន្នឹងសិនចុះ (តេតៗដាច់បាត់)
និយាយគ្នាមិនទាន់បានចប់សព្វគ្រប់ផងនាងដាក់ទូរស័ព្ទចុះបាត់ ពេលនោះខ្ញុំដូចជានៅមិនសុខសោះ តែធ្វើម៉េចបើនាងប្រាប់ថាជាប់រវល់ហើយ។ តោះយើងបែរទៅមើលការស៊ីផឹករបស់ពួកគាត់ម្តង>>
<<អត់ទោសបងហាងយើងខ្ញុំដល់ម៉ោងបិទទ្វារហើយ សូមអធ្យាស្រ័យខ្ញុំអាចសុំគិតលុយពីបងផង..!!>>
<>
<<បណ្តូលចិត្ត: អស់6ថូ ហើយអត់ទាន់ស្រវឹងទៀត ខ្លាំងម៉ែសហា។ Oder គិតលុយទៅចឹង>>
<>
<<យម្យរាជតូច: ចុះអូនចង់អោយអ្នកណាជូនទៅ បើអាបណ្តូលចិត្តអត់មានអីជិះផងនឹង..!!?>>
ពេលគិតលុយរួចរាល់ហើយ ទាំងអស់គ្នាក៏ដើរសំដៅទៅរករថយន្ត ក្រោយមក..ចាំទាយមើលៗថាតើអ្នកណាជាតួអង្គសំដែងក្នុងឈុតឆាកស្នេហាយប់នេះ? បើចង់ដឹងសូមរងចាំអានបន្តនៅវគ្គ2..
Post a Comment